បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Nemanja Matic ត្រៀមខ្លួនក្នុងការទៅចូលរួមជាមួយនឹងក្លឹប AS Roma ដោយគ្មានតម្លៃខ្លួន។
ការចរចា គឺជិតនឹងទទួលបានជោគជ័យ បន្ទាន់ពីគាត់បានសម្រេចចិត្តចាកចេញពីក្លឹប Man Utd។ Matic នឹងក្លាយជាកីឡាករទី២ ដែលបានចុះកុងត្រាជាមួយនឹង AS Roma បន្ទាប់ពី Mile Svilar ដោយអ្នកទាំង ២សុទ្ធតែចូលរួមដោយគ្មានតម្លៃខ្លួន៕