ភាពមិនច្បាស់លាស់អំពីអនាគតរបស់ Neymar បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពី Kylian Mbappe បានប្រកាសថាគាត់នឹងបន្តនៅ PSG ដោយបដិសេធសំណើរពី Real Madrid ដើម្បីចុះហត្ថលេខាលើការបន្តកុងត្រារយៈពេល 3 ឆ្នាំ ហើយមិត្តរួមក្រុមរបស់គាត់សប្បាយចិត្តដែលឃើញកីឡាករវ័យ 23 ឆ្នាំរូបនេះបន្តនៅជាមួយក្លឹប ហើយបាននិយាយថាវាគឺជាការសម្រេចចិត្តត្រឹមត្រូវ។
Neymar បានបន្ថែមថា៖ «ខ្ញុំសារភាពថាខ្ញុំមិនដឹងអំពីវារហូតដល់ពេលចុងក្រោយ។ ខ្ញុំបានដឹងវាមួយថ្ងៃមុនពេលការប្រកាស។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែល Kylian សម្រេចចិត្តស្នាក់នៅ។ ខ្ញុំគិតថាគម្រោង PSG គឺត្រឹមត្រូវសម្រាប់អាជីពរបស់គាត់»។
តារាឆ្នើមសញ្ជាតិប្រេស៊ីលវ័យ ៣០ឆ្នាំរូបនេះបានបន្តថា៖ «សម្រាប់អាជីពរបស់គាត់ វាជារឿងល្អក្នុងការបន្តនៅ PSG ពីរបីឆ្នាំទៀត។ ដើម្បីព្យាយាមឈ្នះ Champions League នៅក្នុងប្រទេសរបស់គាត់ នៅក្នុងក្រុមនៃទីក្រុងរបស់គាត់។ ដូច្នេះខ្ញុំគិតថាវាជាជម្រើសដ៏ត្រឹមត្រូវ។ ការដែលមានកីឡាករដូចជា Kylian នៅក្នុងក្រុមគឺវាមានសារៈសំខាន់ខ្លាំងណាស់»៕