Neymar បញ្ជាក់​អំពី​អនាគត និង​ម​ហិ​ច្ឆិ​តា​របស់​ខ្លួន

0

Neymar នៅ​សល់​កុងត្រា​រយៈពេល 3 ឆ្នាំ​ទៀត​នៅ Parc des Princes ហើយ​កីឡាករ​វ័យ 30 ឆ្នាំ​រូប​នេះ​និយាយ​ថា គាត់​នៅ​តែ​មានការ​ងារ​ជា​ច្រើន​ដែល​ត្រូវធ្វើ​ជាមួយ​ក្រុម Ligue 1 ។

Neymar បាន​ប្រកាស​ពី​ម​ហិ​ច្ឆិ​តា​របស់​គាត់​ក្នុង​ការ​បន្ត​នៅ​ជាមួយ Paris Saint-Germain បើ​ទោះបីជា​មាន​របាយការណ៍​ថា ក្លឹ​ប​បើកចំហរ​ក្នុង​ការ​លក់​គាត់​នៅ​រដូវក្តៅ​នេះ​ក៏​ដោយ​។

Neymar បាន​ប្រាប់ Canal+ ថា​៖ «​មហិច្ឆតា​របស់ខ្ញុំ​គឺ ឈ្នះ​គ្រប់​ពានរង្វាន់​ដែល​អាច​ធ្វើ​ទៅ​បាន​។ លេង​បាន​ល្អ និង​ឈ្នះ​ពាន World Cup និង Champions League​។ ទាំងនេះ​គឺជា​មហិច្ឆតា​របស់ខ្ញុំ​សម្រាប់​រដូវ​កាល​ក្រោយ​។ ខ្ញុំ​មាន​កិច្ចសន្យា​ជាមួយ PSG ដូច្នេះ​មិន​មាន​ជម្រើស​ទេ​»៕