បញ្ជូន​ជន​ដៃដល់ សម្លាប់​ប្រពន្ធ​រួច​កាត់​.​ក្បាល ទៅ​តុលាការ

0

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២២ ជនសង្ស័យ​ដែល​បាន​សម្លាប់​ប្រពន្ធ​ដោយ​កាត់​ក កាលពី​យប់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២២ ត្រូវ​បាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​។

សុំ​បញ្ជាក់​ថា ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​សហការ​គ្រប់​សមត្ថកិច្ច​ពាក់​ព​ន្ធ័​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ ដែល​ជា​ជន​ដៃដល់​សម្លាប់​ប្រពន្ធ​ខ្លួនឯង ដោយ​កាត់​ក និង​ចាប់ខ្លួន​ជន​ស​ង្ស​យ​បាន នៅ​យប់​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២២ ៕

ប្រភព៖ Huy Bunleng News