បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអៅយដឹងថា Sadio Mane បានសម្រេចចិត្តចាកចេញពី Liverpool នៅរដូវក្តៅនេះ បន្ទាប់ពីចំណាយពេលវេលាយ៉ាងពិសេស នៅក្រុមហង្សក្រហម។
Mane មានអារម្មណ៍ថាដល់ពេលដែលគាត់នឹងត្រូវស្វែងរកនៅបទសោធន៍ថ្មី នៅក្លឹបថ្មី ហើយវានឹងធ្វើការបញ្ជាក់ទៅកាន់ថ្នាក់ដឹកនាំរបស់ក្លឹប Liverpool។ គាត់មានការគោរពទៅលើក្លឹប, លោក Klopp និងអ្នកគាំទ្រ ខណៈគាត់មិនចង់ធ្វើការពិភាក្សាអំពីរឿងនេះ នៅប៉ុន្មានថ្ងៃខាងមុខការប្រកួតវគ្គផ្តាច់ព្រ័ត្រ UCL។
ក្លឹប Bayern គឺជាក្លឹបមួយដែលចង់បាន Mane ប៉ុន្តែការប្រកួតប្រជែងនៅតែបើកចំហ ហើយមិនទាន់មានអ្វីព្រមព្រៀងនោះទេ៕