ក្លឹ​ប​មួយ​នេះ នឹង​ជម្រុញ​ក្នុង​ការ​ទិញ Sadio Mane អោយ​បាន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បាន​អៅ​យ​ដឹង​អំពី​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ការ​ចាកចេញ​របស់ Sadio Mane​។ Bayern បាន​ធ្វើការ​គោរព​ចំពោះ Sadio ដោយសារ​តែ​គាត់​ត្រូវ​ផ្តោត​លើ​ការ​លេង​វគ្គ​ផ្តាច់ព្រ័ត្រ UCL​។ ប៉ុន្តែ​ពេល​នេះ​ពួក​គេ​បាន​រៀបចំ​រួចរាល់​ក្នុង​ការ​ជម្រុញ​អោយ​មានការ​ផ្ទេរ​នេះ​កើតឡើង​។

បេស​កម្ម​តែ​មួយ​គត់​របស់​ក្លឹ​ប Bayern គឺ​ត្រូវ​យកឈ្នះ​ក្លឹ​ប​ផ្សេង​ៗ ដើម្បី​ផ្ទេរ​យក Mane មក​អោយ​បាន​។ បើ​យោង​តាម​របាយការណ៍ គឺ​ច្បាស់​ណាស់ ដែល​ថា Mane នឹង​ចាក​ចេញពី​ក្លឹ​ប Liverpool ដោយ​ការ​សម្រេចចិត្ត​មួយ​នេះ បាន​ធ្វើ​ឡើង​រួច​ហើយ​៕