ក្រោយ​ខកខាន​ពានរង្វាន់ Premier League អ្នកចាំទី Alisson និយាយ​ថា​….

0

អ្នកចាំទី​ដៃ​ស្អិត Alisson របស់​ក្រុម Liverpool បាន​សោកស្ដាយ​ចំពោះ​អសមត្ថភាព​របស់​ក្រុម​ខ្លួន​ក្នុង​ការ​ឈ្នះ​ពាន Premier League បើ​ទោះបីជា​ទទួល​បាន 92 ពិន្ទុ​ក្នុង​រដូវ​កាល​នេះ​។

គាត់​បាន​ប្រាប់ Sky Sports ថា​៖ «​ជាមួយនឹង 92 ពិន្ទុ អ្នក​នឹង​ក្លាយជា​ជើងឯក​នៅ​ក្នុង​លី​ក​ទាំងអស់​នៅ​លើ​ពិភពលោក ប៉ុន្តែ​នៅ​ទី​នេះ​អ្នក​មិនមែន​ទេ​។ ពេល​ខ្លះ​អ្នក​ត្រូវ​តែ​ប្រឹងប្រែង​បន្ថែម​ទៀត​»​។

ទោះបីជា​មានការ​ខកចិត្ត​ចុង​ក្រោយ​របស់​ពួក​គេ​ក៏​ដោយ Alisson ជឿជាក់​ថា​ក្លឹ​ប​ត្រូវ​តែ​រក្សា​ជំហរ​របស់​ពួក​គេ ហើយ​អ្នកចាំទី​រូប​នេះ​បាន​អបអរសាទរ​ចំពោះ​ក្រុម​របស់​លោក Pep Guardiola ផង​ដែរ​។

Alisson បាន​បន្ថែម​ទៀត​ថា​៖ «​យើង​ទទួល​បាន​ជ័យជម្នះ និង​ពិន្ទុ ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​ទេ​។ យើង​មានការ​ខកចិត្ត​ដោយសារ​តែ​យើង​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ប៉ុន្តែ​យើង​ត្រូវ​តែ​មាន​មោទនភាព​ពិតប្រាកដ​។ សូម​អបអរសាទរ​ចំពោះ Manchester City»៕