គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បាននិយាយបែបលេងសើចថា លោកបានទូរស័ព្ទទៅកាន់ក្រុម Real Madrid ដើម្បីទទួលបានដំបូន្មានអំពីរបៀបវាយបកដ៏មិនគួរឲ្យជឿរបស់ពួកគេទល់នឹងក្រុម Aston Villa ។
ក្រុម Aston Villa ដែលដឹកនាំដោយអតីតកីឡាករ Liverpool លោក Steven Gerrard បានបើកការនាំមុខក្រុមមេឃខៀវចំនួន ២គ្រាប់មុន ដែលធ្វើឲ្យក្តីសង្ឃឹមរបស់ក្រុម Man City ក្នុងការលើកពាន Premier League ស្ទើរតែធ្លាក់ដល់ចំនុចសូន្យ។
ទោះបីជាយ៉ាងណាក៏ដោយ គ្រាប់បាល់ ២គ្រាប់របស់ខ្សែប្រយុទ្ធ Ilkay Gundogan រួមជាមួយនឹងការស៊ុតបញ្ចូលទីពី Rodri បានជួយឱ្យ Manchester City ទទួលជ័យជម្នះដ៏អស្ចារ្យ ក៏ដូចជាពានរង្វាន់លីគកំពូល លើកទីបួនរបស់ពួកគេក្នុងរយៈពេល ៥ ឆ្នាំ។
បន្ទាប់ពីជ័យជំនះទល់នឹង Aston Villa របស់ Steven Gerrard លោក Guardiola ត្រូវបានគេសួរពីរបៀបដែលគាត់ជំរុញឱ្យក្រុមរបស់គាត់ស៊ុតបញ្ចូលទីបាន 3 គ្រាប់ក្នុងរយៈពេល 5 នាទី ហើយអ្នកចាត់ការសញ្ជាតិស្ប៉ាញរូបនេះបានឆ្លើយតបថា៖ «ខ្ញុំបានទូរស័ព្ទទៅ Real Madrid ហើយពួកគេបានផ្តល់ដំបូន្មានល្អដល់ខ្ញុំ!»៕