បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា David de Gea បានបញ្ជាក់អំពីផែនការរបស់ខ្លួនថានឹងបន្តស្នាក់នៅជាមួយ Man United “ខ្ញុំចង់បំភ្លេចអោយបាននៅរដូវកាលនេះ ហើយនឹងត្រៀមខ្លួនអោយបាន ១០០% សម្រាប់រដូវកាលក្រោយ។ វាពិតជាគួរអោយខ្លាច”។
De Gea បន្ថែមទៀតថា “ប្រសិនជាអ្នកចង់នៅ អញ្ចឹងត្រូវតែនៅនឹងក្លឹប។ ប្រសិនជាអ្នកមិនចង់នៅ អញ្ចឹងអ្នកគួរតែចាកចេញ”៕