Dembele នៅ​តែ​មិន​ទាន់​ពេញចិត្ត នឹង​សំណើរ​កុងត្រា​ថ្មី​របស់ Barca

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា Ousmane Dembele នៅ​រង់ចាំ​ការ​ជួប​ប្រជុំ​គ្នា​រវាង​ក្លឹ​ប Barcelona និង​ភ្នាក់ងារ​របស់​ខ្លួន​នៅ​ស​ប្តា​ហ៍​ក្រោយ​។ សំណើរ​មុន​របស់​ក្លឹ​ប Barca ត្រូវ​បាន​ចាប់​ទុក​ថា “​មិន​ទាន់​ល្អ​គ្រប់គ្រាន់​” ប៉ុន្តែ​ខាង Dembele នៅ​តែ​បើកចំហ​ក្នុង​ការ​ពិភាក្សា​បន្ត​ទៀត​។

សំណើរ​កុងត្រា​ថ្មី​ត្រូវ​បាន​រំពឹង​នឹង​រៀបចំ​រួចរាល់​នៅ​ស​ប្តា​ហ៍​ក្រោយ ក្នុង​ពេល​ជួប​ប្រជុំ​គ្នា​ជាមួយនឹង​ភ្នាក់ងារ​របស់ Osumane ដើម្បី​ព្យាយាម​អោយ​ឈាន​ដល់​មានការ​យល់​ស្របគ្នា​ណាមួយ​៕