បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Pep Guardiola បាននិយាយថា “ប្រសិនជាអ្នកសួរខ្ញុំជាលក្ខណៈផ្ទាល់ខ្លួន គឺខ្ញុំចង់អោយ Ilkay Gundogan បន្តស្នាក់នៅ Man City។ មិនមាននរណាគិតថាគាត់មិនអាចនៅទីនេះនោះទេ”។
លោកបន្ថែមថា “ប្រសិនជាគាត់ចង់ចាកចេញ ក្នុងនាមជាក្លឹបពួកយើងមិនដឹងរឿងនេះទេ”។ ក្នុងនោះ Pep ក៏បានបញ្ជាក់អំពីការចាកចេញរបស់ Pernandinho ផងដែរ៕