Home ព័ត៌មានកីឡា PSG ចង់​ប្រជែង​ជាមួយ Barcelona ដើម្បី​យក​កីឡាករ​ម្នាក់​មក​ជំនួស Mbappe

PSG ចង់​ប្រជែង​ជាមួយ Barcelona ដើម្បី​យក​កីឡាករ​ម្នាក់​មក​ជំនួស Mbappe

0

Paris Saint-Germain ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ចាប់អារម្មណ៍​នឹង​គោលដៅ​របស់ Barcelona កីឡាករ Robert Lewandowski ដោយ​បាន​ទាក់ទង​ជាមួយ​ភ្នាក់ងារ​របស់​គាត់​គឺ​លោក Pini Zahavi ។

ក្លឹ​ប Ligue1 កំពុង​ស្វែងរក​អ្នក​ជំនួស Kylian Mbappe ប្រសិនបើ​គាត់​ចាក​ចេញពី​ក្លឹ​ប​នៅ​រដូវក្តៅ​នេះ​។

យោង​តាម​របាយការណ៍​របស់ Le10Sport កីឡាករ Lewandowski ប្តេជ្ញា​ចាក​ចេញពី Bayern Munich នៅ​រដូវក្តៅ​នេះ ហើយ​ភ្នាក់ងារ​របស់​គាត់​កំពុង​ពិភាក្សា​ជាមួយ​ក្លឹ​ប​មួយ​ចំនួន​។ PSG គឺជា​ក្លឹ​ប​ចុង​ក្រោយ​បំផុត ដែល​ចង់បាន​ខ្សែប្រយុទ្ធ​រូប​នេះ​ដើម្បី​ជំនួស Mbappe ដែល​អាច​ចាកចេញ​ទៅ Real Madrid ៕

Previous articleKlopp ថា​មិន​ខ្វល់​ពី​ចំនួន​ពានរង្វាន់​ក្នុង​អាជីព​របស់​គាត់​នោះ​ទេ
Next articleក្រុម​បាល់ទះ​ក្នុង​សាល​កម្ពុជា យកឈ្នះ ហ្វី​លី​ពី​ន ៣​សិត​ទល់​១