អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បានសារភាពថា គាត់មិនខ្វល់ខ្វាយពីបរិមាណនៃពានរង្វាន់ដែលត្រូវបានលើកក្នុងអាជីពរបស់គាត់ទេ បើមិនដូច្នេះទេ គាត់នឹងបន្តការងាររបស់គាត់នៅ Bayern Munich ។
ក្រុមហង្សក្រហមរបស់លោក Klopp នឹងត្រូវប៉ះគ្នាជាមួយ Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃសៅរ៍នេះ។
វានឹងក្លាយជាពានរង្វាន់ទី 11 ដែលអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់រូបនេះប្រមូលបាន ក្នុងអំឡុងពេលកាន់កាប់តំណែងរបស់គាត់នៅ Borussia Dortmund និង Liverpool រួមទាំងពានរង្វាន់ Carabao Cup ដែលហង្សក្រហមទើបទទួលបាននៅដើមរដូវកាលនេះ៕