លោក Mark Lawrenson ព្យាករណ៍​ពី​លទ្ធផល​នៃ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup រវាង Liverpool និង Chelsea

0

អ្នកវិភាគ​របស់ BBC Sports លោក Mark Lawrenson បាន​ព្យាករណ៍​ថា Liverpool នឹង​យកឈ្នះ Chelsea ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup នៅ​ថ្ងៃ​សៅរ៍​។

ក្រុម​យក្ស​នៅ Premier League នឹង​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី 141 ដែល​ដូច​ទៅ​នឹង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Carabao Cup នៅ​ឆ្នាំ​នេះ​។

Lawrenson មាន​អារម្មណ៍​ថា Chelsea មិន​មាន​ទម្រង់​លេង​ល្អ​បំផុត​នៅ​ពេល​នេះ​ទេ ហេតុ​ដូច្នេះ​ហើយ Liverpool មានឱកាស​ឈ្នះ​កាន់តែ​ច្រើន​។ គាត់​បាន​និយាយ​នៅ​ក្នុង BBC Sports ថា​៖

«​ជា​ធម្មតា​ជាមួយនឹង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Cup ខ្ញុំ​រំពឹង​ថា​ពួក​គេ​ពិតជា​តឹងតែង​ជាមួយនឹង​ម៉ោង​បន្ថែម ហើយ​ប្រហែលជា​សូ​ម្បី​តែ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ដូចដែល​យើង​បានឃើញ​នៅ​ពេល​ដែល​ក្រុម​ទាំង​ពីរ​នេះ​ជួប​គ្នា​នៅ Wembley ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Carabao Cup ក្នុង​ខែកុម្ភៈ​។ លើក​នេះ ខ្ញុំ​គិត​ថា Liverpool នឹង​ឈ្នះ​ក្នុង​លទ្ធផល 2-0»៕