លោក Antonio Conte បាននិយាយថា Mikel Arteta គួរតែ “ផ្តោតលើក្រុមរបស់គាត់បន្ថែមទៀត។ គាត់ត្អូញត្អែរច្រើន។” បន្ទាប់ពីការអត្ថាធិប្បាយរបស់អ្នកចាត់ការទូទៅរបស់ក្រុម Arsenal លើអាជ្ញាកណ្តាល បន្ទាប់ពីការទទួលជ័យជម្នះរបស់ Tottenham Hotspur កាលពីថ្ងៃព្រហស្បតិ៍។
គ្រាប់បាល់ទាំង 3គ្រាប់របស់ Spurs គឺ 2គ្រាប់រកបានដោយ Harry Kane និងមួយគ្រាប់ពី Son Heung-min ដើម្បីធានាបាន 3ពិន្ទុ ប៉ុន្តែ Arteta ហាក់ដូចជាមិនសប្បាយចិត្តនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ថ្លែងនៅក្នុងបទសម្ភាសន៍ក្រោយការប្រកួតរបស់គាត់។
បញ្ជាក់ផងដែរថា Arsenal ឈរនៅលេខរៀងទី 4ក្នុងតារាង Premier League ដោយនាំមុខ Spurs ចំនួន 1ពិន្ទុបើទោះបីចាញ់ 3-0 នៅកីឡដ្ឋាន Tottenham Hotspur ក៏ដោយ៕