Massimiliano Allegri បានចោទប្រកាន់ថាគាត់គឺជាជនរងគ្រោះនៃអំពើហិង្សា ក្នុងអំឡុងពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Coppa Italia ដោយគ្រូបង្វឹករបស់ Juventus បានអះអាងថា “មាននរណាម្នាក់មកពី Inter បានដើរកាត់ខ្ញុំហើយទាត់ខ្ញុំ” ។
Inter បានឈ្នះពានរង្វាន់ Coppa Italia ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ 2011 កាលពីយប់ថ្ងៃពុធ ដោយបានផ្តួលក្រុម Juve 4-2 បន្ទាប់ពីម៉ោងបន្ថែមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏គួរឱ្យរំភើបនៅឯកីឡដ្ឋាន Stadio Olimpico ។
ភាពសោកសៅរបស់ក្រុមសេះបង្កង់ បានគួបផ្សំនៅពេលដែលលោក Allegri ត្រូវបានបណ្តេញចេញសម្រាប់ការផ្ទុះកំហឹងនៅនាទីចុងក្រោយនៃការប្រកួត ប៉ុន្តែគាត់អះអាងថាត្រូវបានបង្ករឿងដោយសមាជិករបស់ Inter ។
បញ្ជាក់ផងដែរថា កាតក្រហមរបស់លោក Massimiliano Allegri នឹងធ្វើអោយគាត់ជាប់បម្រាមមួយប្រកួត និងពិន័យជាប្រាក់ 10,000 អឺរ៉ូ៕