បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters News បានអោយដឹងថាយុវជនម្នាក់ក្នុងចំណោមមនុស្សជាង១០០០នាក់ដែលជាប់ក្រោមរោងចក្រផលិតដែកដែលឡោមព័ទ្ធដោយកងទ័ពរុស្ស៊ីនៅទីក្រុង Mariupol របស់អ៊ុយក្រែនបានបង្ហោះសារអំពាវនាវដល់មហាសេដ្ឋីក្រុមហ៊ុន SpaceX គឺលោក Elon Musk ឲ្យជួយជម្លៀសពួកគេចេញ ខណៈដែលមនុស្សជាង១០០នាក់ ផ្សេងទៀតកំពុងរងរបួស៕
ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា