ថ្នាក់ដឹកនាំ​របស់ Ajax ចង់​រក្សា​ទុក Brobbey មួយ​រដូវ​កាល​ទៀត

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​ក្លឹ​ប Ajax កំពុងធ្វើការ​ពិភាក្សា ដើម្បី​រក្សា​ទុក​កីឡាករ Brain Brobbey មួយ​រដូវ​កាល​បន្ត​ទៀត​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​ហូ​ឡង់​ចង់​បន្ត​ស្នាក់​នៅ ហើយ​ពេល​នេះ​ការ​ពិភាក្សា​ជាមួយនឹង​ក្លឹ​ប RB Leipzig កំពុង​ធ្វើ​ឡើង​។

ការ​ពិភាក្សា​នឹង​បន្ត​នៅ​ថ្ងៃ​បន្ទាប់​ទៀត ដើម្បី​អោយ​កិច្ចព្រមព្រៀង​ត្រូវ​បាន​សម្រេច ខណៈ​ពេល​ថ្នាក់ដឹកនាំ​របស់ Ajax ចង់អោយ Brobbey នៅ​បន្ត​ទៀត​៕