បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយអោយដឹងអំពីស្ថានភាពរបស់ Ousmane Dembele ដែលកំពុងស្ថិតនៅក្នុងការពិភាក្សាជាមួយនឹងក្លឹប Barcelona ដើម្បីស្វែងរកនៅរូបមន្តមួយ ក្នុងការបន្តកុងត្រាថ្មី។
កិច្ចព្រមព្រៀងនៅមិនទាន់បានបញ្ចប់នោះទេ ប៉ុន្តែហាក់ដូចជាមានចំនុចល្អជាច្រើនរវាងភាគីទាំង ២។ ការជួបប្រជុំថ្មីនឹងធ្វើឡើងនៅពេលឆាប់ៗនេះ ពីព្រោះតែជិតបញ្ចប់រដូវកាល ហើយ Ousmane នៅរងចាំដំណឹង៕