បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាខ្សែការពារ Giorgio Chiellini បានធ្វើការប្រកាសផ្លូវការណ៍ ចំពោះការចាកចេញពីក្លឹប Juventus នៅចុងរដូវកាលនេះ ក្រោយចំណាយ ១៧ឆ្នាំជាមួយក្លឹប។
ក្នុងនោះ Chiellini បានទទួលនៅសំណើរចំនួន ២ ពីក្របខណ្ឌ MLS របស់អាមេរិក ដោយក្នុងនោះមួយពីក្លឹប Los Angeles FC។ ប៉ុន្តែនៅមិនទាន់មានការសម្រេចចិត្តណាមួយនោះទេ៕