បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាព័ត៌មានផ្លូវការណ៍ បានចេញមកយ៉ាងលឿន ចំពោះការចូលរួមរបស់ Philippe Coutinho ទៅកាន់ក្លឹប Aston Villa ដោយក្លាយជាកីឡាករពេញសិទ្ធិ។
កិច្ចព្រមព្រៀងត្រូវបានបញ្ចប់ដោយជោគជ័យកាលពីម្សិលមិញ ហើយសម្រាប់ឯកសារត្រូវបានចុះហត្ថលេខាតែប៉ុន្មានម៉ោងមុននេះប៉ុណ្ណោះ។ ក្លឹប Barcelona នឹងទទួលបានប្រាក់ប្រហែល ២០លានអឺរ៉ូ ដែលត្រូវបញ្ចូលទៅក្នុងរបាយការណ៍ហិរញ្ញវត្ថុក្នុងឆ្នាំនេះ៕