ឃោរឃៅ​ណាស់​!! ព្រោះតែ​ល្បិច​មួយ​នេះ ធ្វើ​អោយ​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​ជនសង្ស័យ​រំលោភ ហើយ​សម្លាប់

0

សៀមរាប​៖ នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២២ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី រំលោភ​សម្លាប់​។ ជនសង្ស័យ​ឈ្មោះ​អុក វឿ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​រវៀង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។

យោង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ខ្វាវ លំ ភេទ​ស្រី អាយុ​៦៨​ឆ្នាំ ត្រូវជា​ជីដូន​សព មាន​ទីលំនៅ​ភូមិ​រវៀង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល​២១​និង​៣០​នាទី ចៅស្រី​របស់​គាត់​ឈ្មោះ ផុ​ន ឃី​ម ភេទ​ស្រី អាយុ​១៣​ឆ្នាំ បាន​ចេញ​ទៅ​ឆ្លុះ​កង្កែប​តែ​ម្នាក់ឯង​នៅ​ក្នុងភូមិ បាន​ប្រហែល​មួយសន្ទុះ​គាត់​ក៏​ឃើញ​ចៅស្រី​របស់​គាត់​បាន​យក​កង្កែប​មក​ទុក​នៅផ្ទះ​។ ពេល​នោះ​ចៅស្រី​របស់​គាត់​បាន​សុំ​គាត់​ទៅ​ឆ្លុះ​កង្កែប​ម្តងទៀត ហើយ​បាន​និយាយ​ថា​ឈ្មោះ វឿ ភេទ​ប្រុស បាន​ប្រាប់​ថា​នៅ​ខាងលិច​ភូមិ​មាន​កង្កែប​ច្រើន​ណាស់ ពេល​នោះ​ចៅស្រី​របស់​គាត់​បាន​ទៅ​ឆ្លុះ​កង្កែប​ទៀត លុះដល់​ម៉ោង​ប្រហែល​៣​ទៀប​ភ្លឺ គាត់​ក៏​បាន​ក្រោក​រក​ចៅ តែ​មិនឃើញ ពេល​នោះ​គាត់​ក៏​បាន​ស្រែកហៅ​កូនចៅ​ឲ្យ​ជួយ​តាម​រក តែ​ដោយសារ​យប់​ងងឹត​ពេក​រក​មិនឃើញ លុះដល់​ម៉ោង​៥៖០០​នាទី ទើប​រក​ឃើញ ចៅស្រី​របស់​ខ្លួន​ដេក​ស្លាប់​នៅ​វាលស្រែ​។

យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ អុក វឿ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​បានអោយ​ដឹង​ថា​ខ្លួន​ពិតជា​បាន ចាប់​ជន​រង​គ្រោះ​ច្រ​មុជ​នឹង​ទឹក អោយ​សន្លប់ រួច​យក​មក​រំលោភ ហើយ​បាន​បោះ​ជន​រង​គ្រោះ​ចូល​ទៅ​ក្នុង​ទឹក​វិញ​ពិតប្រាកដ​មែន​។

សូម​បញ្ជាក់​ថា កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ កាលពី​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២២៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ