Jamie Carragher និយាយ​អំពី Erling Haaland (​មាន​វី​ដេ​អូ​)

0

Manchester City បាន​ប្រកាស​អំពី​កិច្ចព្រមព្រៀង​របស់​ពួក​ជាមួយ Borussia Dortmund សម្រាប់ Erling Haaland កាលពី​ម្សិលមិញ ហើយ​ការ​ពិភាក្សា​ទាំងអស់​បាន​ចាប់ផ្តើម​ជុំវិញ​ពី​របៀប​ដែល​តារា​ឆ្នើម​វ័យក្មេង​រូប​នេះ​នឹង​សម្រប​ខ្លួន ព្រមទាំង​ការ​បង្ហាញ​ទម្រង់​លេង​នៅ​ក្លឹ​ប​។ អតីត​តារា​ឆ្នើម​របស់​ក្រុម​ហង្ស​ក្រហម Liverpool លោក Jamie Carragher ជឿជាក់​ថា វា​ជា​ការ​ចុះហត្ថលេខា​ដ៏​អស្ចារ្យ​មិន​ត្រឹមតែ​សម្រាប់​ក្រុម Man City ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ក្របខ័ណ្ឌ Premier League ផង​ដែរ​។ ទោះជា​យ៉ាងណា​ក៏​ដោយ​គាត់​ក៏​បង្ហាញ​ការ​យល់​ឃើញ​ថា វា​នឹង​មិន​អាច​ធានា​ដោយ​ស្វ័យប្រវត្តិ​សម្រាប់ Manchester City នូវ​ភាព​ជោគជ័យ​ដែល​ពួក​គេ​ចង់បាន​នោះ​ទេ​។

ទោះបីជា Erling Haaland គឺជា​ខ្សែប្រយុទ្ធ​ដ៏​ល្អ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន ហើយ​ហាក់ដូចជា​អ្វី​ដែល Manchester City កំពុង​ខ្វះខាត​ក៏​ដោយ លោក Carragher ជឿជាក់​ថា ការ​រួម​បញ្ចូល​របស់​គាត់​ទៅ​ក្នុង​ក្រុម​គឺ​ត្រូវ​ចំណាយពេល​ច្រើន​។ អតីត​ខ្សែការពារ​រូប​នេះ​មិន​មានការ​ងឿងឆ្ងល់​ថា Haaland នឹង​រក​គ្រាប់​បាល់​បាន​នោះ​ទេ ប៉ុន្តែ​អះអាង​ថា វា​នឹង​គួរ​ឱ្យ​ចាប់អារម្មណ៍​ក្នុង​ការ​មើល​ថា តើ​គាត់​អាច​ធ្វើ​បាន​ល្អ​ប៉ុណ្ណា​។

ថ្លែង​ទៅ​កាន់ Sky Sports អំពី​ការ​ផ្ទេរ​នា​ពេល​ខាង​មុខ លោក Carragher បាន​និយាយ​ថា​៖

«​ការ​ចុះហត្ថលេខា​ដ៏​អស្ចារ្យ មិនមែន​សម្រាប់​តែ Manchester City ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់ Premier League ខ្ញុំ​គិត​ថា​យើង​ទាំងអស់​គ្នា​ចាប់អារម្មណ៍​ពី​ទម្រង់​លេង​របស់​គាត់ ហើយ​អ្នក​ពិតជា​រីករាយ​ណាស់​ដែល​គាត់​ផ្ទេរ​មក Premier League»​។

«​បច្ចុប្បន្ន​អ្នក​ពិតជា​មាន​អារម្មណ៍​ថា​ដូច​ជា Premier League គឺជា​លី​ក​ខ្លាំង​បំផុត អ្នក​បានឃើញ​ពី​របៀប​ដែល​យើង​ធ្វើ​បាន​ល្អ​នៅ​ក្នុង Champions League»​។

«​គាត់​នឹង​រក​គ្រាប់​បាល់​បាន នោះ​ជា​អ្វី​ដែល​ក្លឹ​ប​មេឃ​ខៀវ​រំពឹង​ទុក ពិត​ណាស់​គាត់​នឹង​អាច​ធ្វើ​បាន​។ ប៉ុន្តែ​វា​មិន​ធានា​ថា Man City នឹង​ឈ្នះ​អ្វី​គ្រប់​យ៉ាងនោះ​ទេ​»៕