មុខ​ស្អាត​បាទ​!! ប៉ុន្តែ​ទៅ​ធ្វើ​រឿង​មួយ​នឹង​វិញ

0

នៅ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​កាច់ក​ម៉ូតូ​។ វត្ថុ​តាំង​ដកហូត​រួម​មាន​៖ ម៉ូតូ​មួយ​គ្រឿង​ម៉ាក ស៊ុ​យ​សុ​គី និ​ច​។

បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​និ​តិ​វិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ