Neymar៖ ខ្ញុំ​នឹង​លះបង់​ជីវិត​សម្រាប់​វា

0

តារា​ឆ្នើម​របស់ PSG កីឡាករ Neymar បាន​កំណត់​គោលដៅ​របស់​ខ្លួន​ក្នុង​ការ​ឈ្នះ​ពានរង្វាន់ FIFA World Cup ឆ្នាំ 2022 ជាមួយ​ប្រទេស​ប្រេ​ស៊ី​ល​ក្នុង​ប្រទេស​កា​តា​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​បាន​សោកសៅ​ក្នុង​ក្របខ័ណ្ឌ UEFA Champions League​។

Neymar បាន​និយាយ​ថា​៖ «​ខ្ញុំ​ពិតជា​ចង់​ឈ្នះ Champions League ជាមួយ PSG សម្រាប់​ឆ្នាំ​នេះ ប៉ុន្តែ​ជា​អកុសល​យើង​មិន​អាច​។ ឥឡូវនេះ​ខ្ញុំ​ចង់​បញ្ចប់​ឆ្នាំ 2022 ជាមួយនឹង​ពានរង្វាន់ World Cup” ។

គាត់​បាន​បន្ថែម​៖ «​ខ្ញុំ​កំពុង​រៀបចំ​ខ្លួន​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត ដើម្បី​ជួយ​ក្រុម​ជម្រើសជាតិ​របស់ខ្ញុំ​។ ខ្ញុំ​នឹង​លះបង់​ជីវិត​សម្រាប់​វា ខ្ញុំ​បាន​លេង​វា​ពីរ​ដង​ហើយ ដូច្នេះ​ខ្ញុំ​មិន​អាច​ឱ្យ​វា​រត់គេច​ពី​ខ្ញុំ​បាន​ទេ​»៕