បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ បានអោយដឹងថាលោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសអំពីកញ្ចប់ជំនួយយោធាថ្មីទៀត ដែលមានទំហំទឹកប្រាក់ប្រមាណ ១៥០លានដុល្លារអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែន។
លោក បៃដិន បាននិយាយយ៉ាងដូច្នេះថា “ថ្ងៃនេះ សហរដ្ឋអាមេរិកកំពុងបន្តការគាំទ្រយ៉ាងរឹងមាំរបស់យើង សម្រាប់ប្រជាជនដ៏អង់អាចនៅអ៊ុយក្រែន ដែលកំពុងប្រយុទ្ធតស៊ូដើម្បីការពារប្រទេសពួកគេ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី”៕