Mino Raiola ភ្នាក់ងារ​ដោះ​ដូរ​កីឡាករ​ដ៏​ល្បី​ម្នាក់ បាន​ទទួលមរណៈភាព​ដោយសារ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​នៅ​រឿង​ដ៏​រន្ធត់​មួយ ក្រោយ​ភ្នាក់ងារ​ដោះ​ដូរ​កីឡាករ​បាល់ទាត់​ដល់​ល្បីល្បាញ​ម្នាក់ គឺ​លោក Mino Raiola បាន​ទទួលមរណៈភាព​ដោយសារ​ជំងឺ​។ គាត់​បាន​ធ្លាក់ខ្លួន​ឈឺ​ជិត​មួយ​ខែ​។ គាត់​មាន​អាយុ ៥៤​ឆ្នាំ​។

លោក Raiola គឺជា​ភ្នាក់ងារ​របស់​កីឡាករ​ល្បី​ៗ​ជា​ច្រើន ដូច​ជា Zlatan Ibrahimovic, Paul Pogba, Erling Haaland, Pavel Nedved និង​កីឡាករ​ជា​ច្រើន​ទៀត​៕