ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិតាមបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២២ វេលាម៉ោង១៨និង៣០នាទី កម្លាំងជំនាញ(ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ពុធ ស៊ុនរស្មី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ដោយមានការដឹកនាំសម្របសម្រួលពី លោក ស៊ិត វណ្ណ: ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងព្រះរាជអាជ្ញាទាំងខេត្តខាងលើ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបនៅ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ៖
-គោលដៅទី១: នៅចំណុច តាមបណ្តោយផ្លូវលំជិតស្ពាន ៧មករាសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀន៧កញ្ចប់។
-គោលដៅទី២: នៅចំណុច ភូមិទួលសុទិន ឃុំអង្គពពែ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ១នាក់និងថ្នាំញៀន១កញ្ចប់។
-គោលដៅទី៣: នៅចំណុច មុខផ្សារដើមរកា តាមបណ្តោយផ្លូវជាតិលេខ៣ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ១នាក់.ថ្នាំញៀន២កញ្ចប់និងរថយន្ត១គ្រឿង។
-គោលដៅទី៤: នៅចំណុច ក្បែរស្តុបអង្គតាសោម តាមបណ្តោយផ្លូវជាតិលេខ៣ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ថ្នាំញៀន៣កញ្ចប់និងរថយន្ត១គ្រឿង។
លទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់រួមមាន ៖
១-ឈ្មោះ ម៉ុង បូរិទ្ធ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ។
២-ឈ្មោះ ស៊ឹម វិចិត្ត ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ។
៣-ឈ្មោះ អ៊ុក ម៉ាលីបុត្រ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ។
៤-ឈ្មោះ ថន ពិសិដ្ឋ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ។
៥-ឈ្មោះ ប៉ុល ចិត្រា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ។
៦-ឈ្មោះ អៀង វុទ្ធី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ។
ចាប់យកវត្ថុតាង ៖ ១-សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ១៥១.៥១ក្រាម, ២-អាវុធខ្លី ០២ដើម(ប្រភេទរូឡូនិង CZ75), ៣-រថយន្ត ០២គ្រឿង(ធុនRX330 និង CAMRY)។ បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាងចាប់យកខាងលើ មន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ