កីឡាករ ៣​រូប​ដែល​ស្ថិត​នៅ​លើ​កំពូល​តារាង​ផ្ទេរ​របស់ Man Utd

0

ក្រុម Manchester Unired បាន​កំណត់​គោ​ដៅ​ទី ១​ក្នុង​ការ​ផ្ទេរ​របស់​ពួក​គេ​ក្នុង​រដូវក្តៅ​នេះ គឺ​ខ្សែប្រយុទ្ធ​របស់ Benfica កីឡាករ Darwin Nunez​។

ក្នុង​នោះ​ផង​ដែរ​ក៏​មាន​កីឡាករ ២​រូប​ផ្សេង​ទៀត ដែល​ស្ថិត​ក្នុង​រ៉ា​ដា​របស់​ពួក​គេ គឺ​កីឡាករ Victor Osimhen និង Paulo Dybala ផង​ដែរ​។

បញ្ជាក់​ផង​ដែរ​ថា Manchester United កំពុង​ពិចារណា​លើ​ការ​ទិញ​ផ្តាច់​កុងត្រា​របស់​កីឡាករ Darwin Nunez ហើយ​បច្ចុប្បន្ន​ក្លឹ​ប Newcastle ហ៊ាន​ផ្តល់​តម្លៃ​រហូត​ដល់ 60​លាន​អឺ​រ៉ូ​សម្រាប់​ខ្សែប្រយុទ្ធ​របស់ Benfica​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ​រូប​នេះ ស្ថិត​នៅ​កំពូល​តារាង​ផ្ទេរ​របស់​លោក Erik ten Hag៕