សារព័ត៌មាន Marca បានរាយការណ៍ថា Barcelona កំពុងពិចារណាលើការផ្ទេរខ្សែប្រយុទ្ធរបស់ Chelsea កីឡាករ Romelu Lukaku នៅរដូវក្តៅនេះ។
ក្លឹបយក្សកាតាឡាន់ បានបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅកាន់កីឡាករសញ្ជាតិបែលហ្ស៊ិក បន្ទាប់ពីមានការខកចិត្តក្នុងការចុះហត្ថលេខាជាមួយ Robert Lewandowski និង Erling Haaland ។
Lukaku បានចូលរួមជាមួយ Chelsea វិញក្នុងតម្លៃ 98 លានផោន (133 លានដុល្លារ) កាលពីរដូវក្តៅមុន ប៉ុន្តែកីឡាករវ័យ 28 ឆ្នាំរូបនេះបានជួបការលំបាក ដោយស៊ុតបញ្ចូលទីបានត្រឹមតែ 5 គ្រាប់នៅ Premier League ក្នុងការបង្ហាញខ្លួន 23 ប្រកួត៕