គាត់​ជា​បេក្ខភាព​ដែល​នឹង​មក​បន្ត​តំណែង​ពី​លោក Ten Hag នៅ Ajax

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Sky Germany បានអោយ​ដឹង​ថា​លោក Alfred Schreuder គឺជា​បេក្ខភាព​នាំមុខ​គេ​ដែល​អាច​មក​ជំនួស​កន្លែង​លោក Erik ten Hag នៅ​ក្លឹ​ប Ajax​។

លោក Ten Hag បាន​ធ្វើការ​ប្រកាស​ជា​ផ្លូវ​ការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​ការ​មក​ដឹកនាំ​ក្លឹ​ប Manchester United ហើយនឹង​ផ្លាស់​ប្តូរ​មក​កាន់​ទឹកដី Old Trafford នៅ​ចុងរដូវ​កាល​នេះ​។

លោក Schreuder ជា​ដែល​ធ្លាប់​ជា​ជំនួយការ​របស់​លោក Ten Hag នៅ Ajax ឥលូវ​នេះ​កំពុង​ជាប់​កុងត្រា​ជាមួយនឹង​ក្លឹ​ប Bruges រហូត​ដល់ ឆ្នាំ​២០២៣ ប៉ុន្តែ​គេ​ដឹង​ថា​តម្លៃ​បង់​ផ្តាច់​កុងត្រា​គាត់​ប្រហែល ១.២​លាន​ផោន​ប៉ុណ្ណោះ​៕