បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Todofichajes បានអោយដឹងថា ខ្សែបម្រើសញ្ជាតិដឺណាម៉ាក់ Christian Eriksen បានយល់ព្រមក្នុងការត្រលប់ទៅលេងអោយក្លឹប Spurs វិញហើយនៅរដូវក្តៅនេះ។
គួរបញ្ជាក់ថាកីឡាករ Eriksen បានត្រលប់មកលេងបាល់វិញជាមួយក្លឹប Brentford កំឡុងពេលពាក់កណ្តាលរដូវកាល បន្ទាប់ពីគាត់បានសម្រាក់ព្យាបាលជំងឺដែលធ្វើអោយគាត់គាំងបេះដូងកំឡុងពេលប្រកួត Euro2020។
កីឡាករវ័យ ៣០ឆ្នាំរូបនេះ មានកុងត្រារយៈពេលខ្លីរហូតដល់ចប់រដូវកាល ហើយកីឡាករឆ្នើមរបស់ Spurs រូបនេះ ត្រូវបានផ្ទេរទៅកាន់ក្លឹប Inter Milan កាលពីខែមករា ឆ្នាំ២០២២កន្លងទៅ៕