ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៤ និង២៥នាទីព្រឹក មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឱ្យឆាបឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅចំណុចផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តអគិ្គសនីបង្កជាអគ្គិភ័យ បណ្តាលឲ្យឆាបឆេះផ្ទះ ថ្មប៉េតុង និងឈើប្រក់ស័ង្កសីចំនួន ០៤ខ្នង, ខូចខាតសម្ភារៈឥវ៉ាន់ចាប់ហួយ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន ។
នៅវេលាម៉ោង៥ និង៣០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១៦គ្រឿង ប្រេីប្រាស់ទឹកអស់ ០៩ឡាន ស្មើរនឹង ៣៦ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ០៧ ប្រើប្រាស់អស់ចំនួន ០៧ឡាន ស្មើនឹង ២៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ