អ៊ុយ​ក្រែ​ន​៖ ការ​ប្រយុទ្ធ​ក្នុង​តំបន់ Donetsk ចាប់ផ្តើម​ហើយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky និង​ទីប្រឹក្សា​របស់​លោក​បាន​អះអាង​កាលពី​ថ្ងៃ​ចន្ទ​ថា ដំណាក់កាល​ទី​ពីរ​នៃ​ការ​វាយលុក​របស់​រុ​ស្ស៊ី​បាន​ចាប់ផ្តើម​ហើយ​។ រដ្ឋាភិបាល​ក្នុង​ទីក្រុង​គៀវ​បាន​និយាយ​ថា មាន​របាយការណ៍​អំពី​ការ​ប្រយុទ្ធ​គ្នា​យ៉ាងធ្ងន់ធ្ងរ​នៅ​លើ​តំបន់ Donetsk, Lugansk និង Kharkov ហើយ​ថា​ទាហាន​អ៊ុយ​ក្រែ​ន​កំពុង​ស្ថិត​នៅ​ជួរ​ត្រៀម​។​

​លោក Volodymyr Zelensky បាន​និយាយ​នៅ​ក្នុង​វី​ដេ​អូ​មួយ​ដែល​បាន​បង្ហោះ​នៅ​លើ Telegram កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា “​ឥឡូវនេះ​យើង​អាច​បញ្ជាក់​បាន​ថា​កងទ័ព​រុ​ស្ស៊ី​បាន​ចាប់ផ្តើម​សមរភូមិ​សម្រាប់​តំបន់ Donbass ដែល​ពួក​គេ​បាន​រៀបចំ​ជា​យូរ​មក​ហើយ​” ។​

​លោក​បាន​បន្ថែម​ថា “​មួយ​ផ្នែក​ធំ​នៃ​កងទ័ព​រុ​ស្ស៊ី​ឥឡូវ​ត្រូវ​បាន​ធ្វើការ​វាយលុក​នេះ​”៕