អា​មេ​រិ​ក​ត្រៀម​ហ្វឹកហ្វឺន​ដល់​ទាហាន​អ៊ុយ​ក្រែ​ន ពី​ការ​ប្រើប្រាស់​សព្វាវុធ​ជំនួយ​របស់​ខ្លួន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​មន្ទីរ​បញ្ច​កោណ​មាន​បំណង​ផ្តល់​ការ​ហ្វឹកហ្វឺន​ដល់​ទាហាន​អ៊ុយ​ក្រែ​ន ដូច្នេះ​ពួក​គេ​ប្រើ​នៅ​កាំភ្លើង​ផ្លោង និង​រ៉ា​ដា​ដែល​មាននៅ​ក្នុង​កញ្ចប់​សព្វាវុធ និង​ឧបករណ៍​ចុង​ក្រោយបង្អស់​ដែល​ប្រធានាធិបតី Joe Biden បាន​បញ្ជា​ឱ្យ​បញ្ជូន​ទៅ​កាន់​ទីក្រុង​គៀវ​។ តាម​សេចក្តីរាយការណ៍​ថា​យោធា​អា​មេ​រិ​កបាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​មួយ​ផ្សេង​ទៀត​។​

​កាលពី​ស​ប្តា​ហ៍​មុន អា​មេ​រិ​កបាន​ប្រកាស​ថា​ខ្លួន​នឹង​បញ្ជូន​សព្វាវុធ​ដែល​មាន​តម្លៃ ៨០០ លាន​ដុល្លារ​ទៅ​ក្រុង​គៀវ​។ បន្ថែម​ពីលើ​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ និង​ប្រឆាំង​យន្តហោះ កញ្ចប់​សព្វាវុធ​នេះ​រួម​មាន​រថពាសដែក កាំភ្លើង​ធំ និង​រ៉ា​ដា​យុទ្ធសាស្ត្រ ដែល​ប្រជាជន​អ៊ុយ​ក្រែ​ន​នឹង​ត្រូវការ​ការ​ហ្វឹកហាត់​៕