បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Thomas Tuchel បាននិយាយអំពីអនាគតរបស់ Gallagher ថា “ខ្ញុំជឿជាក់ថា Conor អាចនឹងក្លាយជាផ្នែកមួយរបស់ក្រុមយើង ហើយគាត់អាចលេងនៅតំណែងណាមួយជាមួយពួកយើង ប៉ុន្តែខ្ញុំមិនមែនជាអ្នកសម្រេចចិត្តតែម្នាក់ឯងនោះទេ”។
លោកបន្ថែមទៀតថា “ពួកយើងត្រូវកានិយាយបន្ទាប់ពីចប់រដូវក្តាលជាមួយអ្នកគ្រប់គ្នា ហើយយើងត្រូវការដឹងថាអ្វីដែល Conor ចង់បាន”៕