បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Star Gazetesi បានអោយដឹងថាកីឡាករ Kerem Akturkoglu របស់ Galatasaray បានក្លាយជាគោលដៅរបស់ក្លឹប Arsenal។
ក្លឹបកាំភ្លើងធំកំពុងពិចារណាក្នុងការដាក់សំណើរទិញក្នុងតម្លៃប្រមាណ ១៧លានផោន ចំពោះកីឡាករវ័យ ២៣ឆ្នាំ រូបនេះនៅពេលទីផ្សារដោះដូរកីឡាករបើកនៅរដូវក្តៅ។
Akturkoglu រកបាន ៨គ្រាប់ និង ការបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៣ដង ក្នុងការបង្ហាញខ្លួន ៣១ប្រកួតអោយ Galatasaray នៅរដូវកាលនេះ៕