បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាក្លឹប PSG បានកំណត់យក Paul Pogba ជាគោលដៅសំខាន់របស់ក្លឹប នៅរដូវក្តៅនេះ។
Pogba នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន នៅពេលដែគាត់ចប់កុងត្រាជាមួយនឹងក្លឹបនៅចុងរដូវកាលនេះ ប៉ុន្តែប្រាក់ឈ្នួលរបស់គាត់អាចនឹងច្រើន។
ទោះបីជាយ៉ាងណាក៏ដោយ គាត់ត្រូវបានគេជឿថាមានចំណាប់អារម្មណ៍លើការផ្លាស់ប្តូរទៅកាន់ប្រទេសបារាំង ដោយបានបដិសេធសំណើរថ្មីពីបិសាចក្រហមកាលពីខែតុលា ខណៈដែលអតីតក្លឹប Juventus មិនត្រូវបានគេគិតថានឹងនាំយករូបគាត់ទៅវិញនោះទេ៕