បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថា ក្លឹប Spurs កំពុងរៀបចំផែនការក្នុងការយកកីឡារក Dejan Kulusevski មកផ្តាច់តែម្តង គឺមិនមែនខ្ចីជើងពី Juventus ទៀតទេ។
ក្លឹប Spurs អាចនឹងត្រូវចំណាយប្រមាណ ៣៥លានអឺរ៉ូ សម្រាប់ចុះកុងត្រាយកកីឡាករសញ្ជាតិស៊ុយអែតខាងលើអោយបានមុនចប់រដូវកាល។ ការសម្រេចចិត្តបែបនេះ ក្រោយការបង្ហាញទម្រង់លេងយ៉ាងល្អរបស់គាត់កំឡុងពេលខ្ចីជើងនៅក្លឹប Spurs។
គួរបញ្ជាក់ថាកីឡាករ Kulusevski រកបាន ៣គ្រាប៉ ជាមួយនឹងបញ្ជូនបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៦ដង ក្នុងការបង្ហាញខ្លួន ១១ប្រកួតនៅអង់គ្លេសសម្រាប់ក្រុម Spurs នៅពាក់កណ្តាលរដូវកាលទី២នេះ៕