Inter នឹង​វៃ​ចេញ Sanchez ព្រោះតែ​ហេតុផល​មួយ​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Calciomercato បានអោយ​ដឹង​ថា​កីឡាករ Alexis Sanchez កំពុង​ឆ្ពោះទៅ​រក​ការ​ច្រក​ចេញពី​ក្លឹ​ប Inter​។

កីឡាករ​វ័យ ៣៣​ឆ្នាំ នឹង​ផុត​កុងត្រា​នៅ​ឆ្នាំ​២០២៣ ប៉ុន្តែ​មាន​តម្លៃ​បង់​ផ្តាច់​កុងត្រា​ប្រមាណ​តែ ៤​លាន​អឺ​រ៉ូ​ប៉ុណ្ណោះ​។

ក្លឹ​ប Inter ចង់​លក់​គាត់​ចេញ​នៅ​ក្នុង​រដូវក្តៅ​នេះ ក៏​ដោយសារ​តែ​ប្រាក់​ឈ្នួល​របស់​គាត់​ខ្ពស់​ខ្លាំង​ពេក​សម្រាប់​ក្លឹ​ប​។ ក្នុង​នោះ​កីឡាករ​សញ្ជាតិ​ឈី​លី​រូប​នេះ​ត្រូវ​បាន​ទុក​នៅ​លើ​កៅអី​បម្រុង​សម្រាប់​ជ័យជម្នះ 2-0 របស់​ពួក​គេ​នៅ​ក្នុង​ទឹកដី​ក្រុម Verona កាលពី​ថ្ងៃ​សៅរ៍​៕