បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Lazio បានបញ្ចុះតម្លៃរបស់ខ្សែបម្រើ Luis Alberto សម្រាប់ក្លឹបដែលចង់បានគាត់។
ក្លឹបនៅ Serie A ត្រៀមរួចរាល់ក្នុងការលក់គាត់នៅរដូវក្តៅនេះ ដើម្បីប្រមូលយកថវិកា ទៅទិញកីឡាករថ្មី។ ក្នុងនោះក្លឹបនៅអេស្ប៉ាញ់រួមមាន Atletico Madrid និង Servilla គឺកំពុងចាប់អារម្មណ៍រូបគាត់។
នៅពេលនេះក្លឹបបានបញ្ចុះតម្លៃគាត់ពី ៣៣លានផោន មកនៅត្រឹម ២៥លានផោនប៉ុណ្ណោះ៕