បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT បានអោយដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានធ្វើទស្សនកិច្ចដោយមិនបានគ្រោងទុកមួយទៅកាន់ទីក្រុងគៀវកាលពីថ្ងៃសៅរ៍ ក្នុងអំឡុងពេលដែលលោកបានសន្យាផ្តល់រថពាសដែកចំនួន ១២០គ្រឿង និងប្រព័ន្ធមីស៊ីលប្រឆាំងនាវាថ្មីដល់លោកប្រធានាធិបតី Volodymyr Zelensky ។ លោក Boris Johnson បានអនុម័ត្រកញ្ចប់ជំនួយយោធាដាច់ដោយឡែកកាលពីថ្ងៃមុនរួចមកហើយ ហើយឥលូវនេះលោកថែមទាំងបានសន្យានឹងអ៊ុយក្រែន ដោយផ្តល់នៅប្រាក់កម្ចីប្រមាណ ៥០០លានដុល្លាររបស់ធនាគារពិភពលោកទៀតផង។
លោក Boris Johnson បានសរសេរនៅលើ Twitter ភ្លាមៗបន្ទាប់ពីព័ត៌មានអំពីការធ្វើដំណើរដោយមិនមានការជូនដំណឹងរបស់គាត់ទៅកាន់រដ្ឋធានីអ៊ុយក្រែនបានផ្ទុះឡើង “ថ្ងៃនេះខ្ញុំបានជួបមិត្តរបស់ខ្ញុំប្រធានាធិបតី Zelensky ក្នុងទីក្រុង Kiev ជាការបង្ហាញពីការគាំទ្រឥតងាករេរបស់យើងសម្រាប់ប្រជាជនអ៊ុយក្រែន”។ លោកបានបន្ថែមថា “យើងកំពុងរៀបចំកញ្ចប់ថ្មីនៃជំនួយហិរញ្ញវត្ថុ និងយោធា ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់យើងចំពោះការតស៊ូរបស់ប្រទេសគាត់ប្រឆាំងនឹងយុទ្ធនាការដ៏ព្រៃផ្សៃរបស់រុស្ស៊ី”៕