Man Utd សង្ឃឹមថា​អាច​បញ្ចុះបញ្ចូល Rashford អោយ​បន្ត​ស្នាក់​នៅ​ជាមួយ​ក្លឹ​ប​បាន

0

បរទេស​៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Manchester United សង្ឃឹមថានឹង​បញ្ចុះបញ្ចូលកីឡាករ Marcus Rashford ថា​គាត់​គួរតែ​នៅ​បន្តជាមួយក្លឹប ខណៈ​ដែល​សំណួរ​ត្រូវ​បានចោទ​សួរ​អំពី​អនាគត​របស់​គាត់​។​

​គួរបញ្ជាក់ថាកីឡាករ​ជម្រើសជាតិអង់គ្លេស​បាន​ស៊ូទ្រាំ​នឹង​ការ​ធ្លាក់​ទម្រង់​លេង​យ៉ាងធ្ងន់ធ្ងរ​នៅ​រដូវ​កាល​នេះ ដែល​នាំ​ឱ្យ​មានការ​លើក​ឡើង​ថា​គាត់​អាច​នឹង​បើកចំហ​ចំពោះ​ការ​ប្រកួតប្រជែង​ថ្មី ប៉ុន្តែ​អ្នក​ដែល​នៅ Old Trafford ចង់​ឃើញ​តារា​រូបនេះ​បន្ត​ស្នាក់​នៅ​ជាមួយក្លឹបដដែរ៕