បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា សភាអ៊ឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយកាលពីថ្ងៃព្រហស្បតិ៍ដោយទាមទារអោយមាន “ការហាមឃាត់ទាំងស្រុងលើការនាំចូលប្រេង ធ្យូងថ្ម ឥន្ធនៈនុយក្លេអ៊ែរ និងឧស្ម័នរបស់រុស្ស៊ី” ។ ស្ថាប័ននីតិប្បញ្ញត្តិរបស់តំបន់អឺរ៉ុបនេះ ក៏បានទាមទារឱ្យមានការកាត់ផ្តាច់ទាំងស្រុងនៅប្រទេសរុស្ស៊ីចេញពីបណ្តាញធនាគារ SWIFT។
ចំពោះដំណោះស្រាយដែលមិនមានភាពស្របច្បាប់ និងមានតែការប្រឹក្សាយោបល់ប៉ុណ្ណោះ ត្រូវបានបោះឆ្នោតអនុម័តដោយសំឡេងចំនួន ៥១៣ ទល់នឹង ២២ និងមានអនុបវាទ ១៩។ ការដាក់ទណ្ឌកម្មលើថាមពលរុស្ស៊ីដែលខ្លួនទាមទារ គឺលើសពីផែនការដែលមានស្រាប់របស់សហភាពអឺរ៉ុបក្នុងការកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើឧស្ម័នរុស្ស៊ីចំនួនពីរភាគបីមុនដំណាច់ឆ្នាំ និងដើម្បីបញ្ឈប់ឥន្ធនៈហ្វូស៊ីលរុស្ស៊ីមុនឆ្នាំ ២០២០៕