Man Utd ត្រៀម​ជះ​លុយ​មួយ​វ៉ា​លី​ធំ យក Declan Rice

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន 90min បានអោយ​ដឹង​ថា ក្លឹ​ប Manchester United កំពុង​បន្ត​មាន​ទំនាក់​កាន់តែ​ខ្លាំង​ក្នុង​ការ​នាំ​យក​កីឡាករ​ខ្សែបម្រើ Declan Rice របស់ West Ham​។ ដោយ​ក្នុង​នោះ​ក្លឹ​ប​បិសាច​ក្រហម​បាន​ត្រៀម​បំបែក​នៅ​កំណត់​ត្រា​ក្នុង​ការ​ចុះ​កុងត្រា​យក​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​។

គួរ​បញ្ជាក់​ថា Paul Pogba ជា​កីឡាករ​ថ្លៃ​បំផុត​ដែល​ត្រូវ​នាំ​យក​មក​ទឹកដី Old Trafford ជាមួយនឹង​តម្លៃ ៨៩​លាន​ផោន ក្នុង​ឆ្នាំ​២០២១៦ ខណៈ​ពេល​ដែល​របាយការណ៍​ថ្មី​ត្រូវ​បាន​គេ​បង្ហើប​ថា Rice អាច​នឹង​មាន​តម្លៃ​ខ្លួន​ប្រមាណ ១២០​លាន​ផោន​៕