បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport បានអោយដឹងថាកីឡាករ Robert Lewandowski ដែលមានវ័យ ៣៣ឆ្នាំ ត្រូវការកុងត្រារយៈពេល ៣ឆ្នាំ ប្រសិនជាត្រូវផ្ទេរទៅក្លឹប Barcelona នៅរដូវក្តៅខាងមុខ។
កីឡាករឆ្នើមរូបនេះបានបង្ហាញអំពីការទទួលយកការប្រកួតប្រជែងថ្មីមួយនៅទឹកដី Camp Nou បន្ទាប់ពីរូបគាត់បានទទួលជោគជ័យខ្លាំងនៅទឹកដីអាឡឺម៉ង់ជាមួយនឹងក្រុម Borussia Dortmund និង Bayern Munich៕