ស្ងាត់​ៗ លឺ​ថា Bayern យក​បាន​ខ្សែបម្រើ​វ័យក្មេង​របស់​ក្លឹ​ប Ajax

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Blid បានអោយ​ដឹង​ថា​ក្លឹ​ប Bayern Munich បាន​យល់ព្រម​ជាមួយនឹង​លក្ខខណ្ឌ​របស់​កីឡាករ Ryan Gravenberch របស់​ក្លឹ​ប Ajax រួចរាល់​ហើយ ក្នុង​ការ​ផ្ទេរ​មក​លេង​នៅ ទឹកដី​អា​ឡឺ​ម៉​ង​នៅ​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បើក​នា​ពេល​ខាង​មុខ​។

ខ្សែបម្រើ​វ័យ ១៩​ឆ្នាំ​រូប​នេះ​ក៏​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​ក្លឹ​ប Liverpool ដែរ ប៉ុន្តែ​គាត់​ចាប់អារម្មណ៍​ចង់​មក​លេង​នៅ Budesliga ច្រើន​ជាង Premier League៕