មក​ដឹង​តម្លៃ​របស់ Martinez ដែល​ក្លឹ​ប Inter កំណត់

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សារ​របស់ Calciomercato បានអោយ​ដឹង​ថា​តារា​ឆ្នើម​របស់​ក្លឹ​ប Inter គឺ​កីឡាករ Lautaro Martinez នឹង​មិន​ត្រូវ​អោយ​ចាក​ចេញពី​ក្លឹ​ប ប្រសិនជា​តម្លៃ​ខ្លួន​ដែល​ទទួល​បាន​មិន​ដល់ ៨០​លាន​អឺ​រ៉ូ​។

ខ្សែប្រយុទ្ធ​រូប​នេះ រីករាយ​ក្នុង​ការ​ស្នាក់​នៅ​ជាមួយ Milan នឹង​មិន​ត្រូវ​បាន​បង្ខំ​អោយ​ចេញ​នោះ​ទេ​។ ប៉ុន្តែ​ក្លឹ​ប Tottenham និង Arsenal បាន​បង្ហាញ​អំពី​ការ​ចាប់អារម្មណ៍​គាត់​។ ក្លឹ​ប​នៅ​អី​តា​លី​មួយ​នេះ​បាន​ដាក់​តម្លៃ​ចំពោះ Martinez ដោយ​បញ្ជាក់​ថាបើ​ទទួល​បាន​តាម​អ្វី​ដែល​ចង់បាន​នោះ​ក្លឹ​ប​នឹង​ដោះ​លែង​គាត់​៕