បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀតដើម្បីប្រឆាំងនឹងរុស្ស៊ី ជុំវិញការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែន និងបង្កើនសម្ពាធទៅលើប្រទេសដូចជាអារ៉ាប៊ីសាអូឌីត ចិន និងមួយចំនួនទៀត ដើម្បីអោយពួកគេចូលរួមប្រឆាំងនឹងទីក្រុងម៉ូស្គូ។
លោកស្រីគ្លីនតុនបាននិយាយកាលពីថ្ងៃអាទិត្យនៅក្នុងបទសម្ភាសន៍មួយរបស់ NBC News ថា “យើងត្រូវដាក់ទណ្ឌកម្មបន្ថែមទៀតឱ្យបានច្រើនជាងនេះ ដើម្បីប្រឆាំងនឹងរុស្ស៊ី និងដើម្បីព្យាយាមនាំប្រទេសជាច្រើនទៀតឱ្យមើលឃើញថាវាជាផលប្រយោជន៍របស់ពួកគេដើម្បីគាំទ្រវា”។
លោកស្រីបានបន្ថែមថា “ខ្ញុំគិតថាវាដល់ពេលត្រូវបន្ថែមសម្ពាធទ្វេដងហើយ”៕