Home ព័ត៌មានកីឡា Pochettino នៅ​តែ​ជា​ជម្រើស​មួយ​ដែល Man Utd ត្រូវ​ពិចារណា

Pochettino នៅ​តែ​ជា​ជម្រើស​មួយ​ដែល Man Utd ត្រូវ​ពិចារណា

0

បរទេស​៖ អតីត​គ្រូបង្វឹក​របស់​ក្លឹ​ប Spurs នៅ​តែ​ជា​ជម្រើស​ដែល​ក្លឹ​ប​បិសាច​ក្រហម​ចង់បាន​។ ក្នុង​នោះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Star បានអោយ​ដឹង​ថា​ក្លឹ​ប Manchester United ធ្លាប់​បាន​និយាយ​ជាមួយនឹង​លោក Mauricio Pochettino អំពី​មុខ​ដំណែង​ជា​អ្នកគ្រូ​បង្វឹក​នៅ​ក្នុង​ទឹកដី Old Trafford​។

គួរ​បញ្ជាក់​ថា​គ្រូបង្វឹក​ឆ្នើម​រូប​នេះ គឺ​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​គ្រូបង្វឹក​ដែល​ក្លឹ​ប​បិសាច​ក្រហម​ចង់បាន​មក​ធ្វើ​ជា​គ្រូបង្វឹក​ពេញ​សិទ្ធិ បន្ទាប់​ពី​លោក Ralf Rangnick នឹង​ផ្លាស់​ប្តូរ​ទៅ​កាន់​តំណែង​ជា​អ្នក​ព្រឹក្សា​នៅ​ចុងរដូវ​កាល​នេះ​វិញ​។

ក្នុង​នោះ​ក្លឹ​ប United ក៏​បាន​ចាប់អារម្មណ៍​ចំ​ព៉ោះ​លោក Erik ten Hag ហើយ​ក៏​បាន​ធ្វើការ​សម្ភាស៍​គាត់​រួចរាល់​កាល​ពិស​ប្តា​ហ៍​មុន​ផង​ដែរ​៕

Previous articleអនុប្រធាន​គ្រប់គ្រង​ចំណូល​ម្នាក់ ហ៊ាន​លួច​ប្តូរ​ទូរ​ដែក​ក្នុង​ក្រសួង​រ៉ែ និង​ថាមពល យក​លុយ​អស់​ជាង ៥០​ម៉ឺន​ដុល្លារ
Next articleអីយ៉ា​ស់​!! សាំង​ធ្លាក់​ថ្លៃ ៥០​រៀល​វិញ​ហើយ នៅ​ដើម​ខែមេសា​នេះ